បទសម្ភាសន៍ VOA៖ អ្នកកើតជំងឺកូវីដ១៩មុនគេក្នុងប្រទេសកម្ពុជាប្រាប់បទពិសោធន៍ជាការដាស់តឿន
Your browser doesn’t support HTML5
កាលពីថ្ងៃទី៧ខែមីនានេះ ក្រសួងសុខាភិបាលប្រទេសកម្ពុជាបានប្រកាសជាលើកដំបូងពីបុរសជនជាតិខ្មែរម្នាក់ វ័យ៣៨ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប បានឆ្លងជំងឺកូវីដ១៩។ អ្នកកើតជំងឺកូវីដ១៩នេះ ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី៤ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ទើបបានដឹងលទ្ធធ្វើតេស្តថា អវិជ្ជមាន។ នៅថ្ងៃទី៣០ ខែមីនា ទើបខាងមន្ទីរពេទ្យអនុញ្ញាតឲ្យលោកចេញទៅផ្ទះ។
ការធ្វេសប្រហែសតែបន្តិច ការជឿទុកចិត្ត និងការគិតថា មិនអីគឺអាចធ្វើឲ្យយើងឆ្លងជំងឺកូវីដ១៩ បានដោយងាយ។ ទាំងនេះគឺជាបទពិសោធន៍របស់អ្នកជំងឺកូវីដ១៩ មុនដំបូងគេ នៅក្នុងប្រទេសកម្ពុជាគឺលោក ពិន ថៃមុនី ដែលបានដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ក្នុងការការពារពីជំងឺនេះ។
អ្នកស្រី ធីតា វីន បានសម្ភាសលោក ពិន ថៃមុនី ជាអ្នកគ្រប់គ្រងទូទៅសាខាខេត្តសៀមរាប នៃក្រុមហ៊ុនបញ្ជូនពលករធ្វើការនៅជប៉ុន។ កិច្ចសម្ភាសន៍នេះនិយាយអំពីបទពិសោធន៍ក្នុងអំឡុងពេលលោកផ្ទុកជំងឺកូវីដ១៩។ លោកបានឲ្យដឹងថា ក្រៅពីការព្យាបាលតាមបែបវេជ្ជសាស្រ្តរបស់គ្រូពេទ្យ កម្លាំងចិត្ត គឺមានសារៈសំខាន់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ៕