បទសម្ភាសន៍ VOA៖ រដ្ឋាភិបាលគួរអប់រំពលរដ្ឋបន្ថែមអំពីហានិភ័យនៃជំងឺកូវីដ១៩ ទន្ទឹមបិទការធ្វេីដំណេីរ
Your browser doesn’t support HTML5
រាជរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាមិនឲ្យពលរដ្ឋធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរឈ្មោះកូវីដ១៩ ដែលបានឆ្លងនិងសម្លាប់មនុស្ស ហើយនិងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ជាប់គាំងដំណើរយ៉ាងធ្ងន់ធ្ងរនេះ។ វិធានការនេះកើតឡើងប៉ុន្មានថ្ងៃ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលកម្មករនិងពលរដ្ឋចង់ធ្វើដំណើរទៅលេងស្រុកកំណើត។ លោក សុខ ខេមរា នៃ VOA បានធ្វើបទសម្ភាសន៍តាមទូរសព្ទជាមួយ លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឈនិង សន្តិភាព អំពីវិធានការរបស់អាជ្ញាធរ៕