បទសម្ភាសន៍ VOA៖ សហគមន៍អាស៊ីនៅអាមេរិករងការរើសអើងនិងហិង្សាដោយសារវីរុសកូរ៉ូណា

Your browser doesn’t support HTML5

មេដឹកនាំសហគមន៍ខ្មែរ​អាមេរិកាំង​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​នូវ​អំពើ​ហិង្សា​ និង​សកម្មភាព​រើសអើង​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំងដើម​កំណើត​អាស៊ី​​ ក្នុងពេល​ដែល​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី​កាន់តែ​កើន​ឡើង និងទទូចឱ្យមានការយោគយល់គ្នា​តាមគុណតម្លៃរបស់អាមេរិកាំង។ សេចក្តីរាយការណ៍​ដែលដក​ស្រង់​ប្រភព​មន្ត្រី​មានសមត្ថកិច្ច​បានបង្ហាញ​ថា ​អាជ្ញាធរ​ក៏បាន​កត់​សម្គាល់​ពីការកើន​ឡើង​នេះ​នឹងចាត់វិធានការការពារ​បន្ថែម។ លោកម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកនួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត​។