បទសម្ភាសន៍ VOA៖ វីរុសកូរ៉ូណាធ្វើឲ្យប៉ះពាល់ពីធីបុណ្យសាសនាសម្រាប់សហគមន៍ខ្មែរនៅរដ្ឋ មិនីសូតា
Your browser doesn’t support HTML5
វត្តមុនីសុតារាម បានបិទទ្វារនិងផ្អាកការជួបជុំពុទ្ធបរិស័ទមួយរយ:ពេល ដើម្បីទប់ស្គាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩ (COVID 19) ដែលបានឆ្លងនិងសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោក។ ការសម្រេចនេះ បានធ្វើឲ្យមានការលុបចោលពិធីបុណ្យសាសនាសំខាន់ផ្សេងៗសម្រាប់វត្តមួយនេះ រួមទាំងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និង ពិធីបុណ្យវិសាខបូជាផងដែរ ដែលពុទ្ធបរិស័ទគ្រោងធ្វើជារៀងរាល់ឆ្នាំ។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសលោក អ៊ូ ប៉េងសាន សមាជិកគណ:កម្មាការវត្ត តាមទូរសព្ទអំពីការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីបុណ្យទាំងនេះ ក្នុងពេលដែលសហរដ្ឋអាមេរិក បានណែនាំមិនឲ្យមានការជួបប្រជុំគ្នាមួយរយ:ពេលនេះ៕