បទសម្ភាសន៍VOA៖ អ្នកជំនាញថា កង្វះព័ត៌មានធ្វើឱ្យពលរដ្ឋនៅមិនទាន់យល់ដឹងពីគ្រោះថ្នាក់ជំងឺកូវីដ១៩នៅឡើយ

Your browser doesn’t support HTML5

ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៨៤នាក់ហើយគិតត្រឹមថ្ងៃអាទិត្យ។ អ្នកជំនាញសុខាភិបាលបានព្រមានពីលទ្ធភាពឆ្លងនៅក្នុងសហគមន៍ បើទោះបីជាពេលនេះករណីនេះនៅមិនទាន់ឃើញកើតមានឡើងក៏ដោយ។ ពលរដ្ឋមួយចំនួនបានព្រួយបារម្ភពីសុខភាពនិងការឆ្លង បើទោះបីជារដ្ឋាភិបាលកម្ពុជាបានដាក់វិធានការបង្កាជាច្រើនក៏ដោយ។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អពិភាក្សាជាមួយនឹងលោកម៉ែន គឹមសេងនៃវីអូអេនិងផ្តល់អនុសាសន៍មួយចំនួន៕