បទសម្ភាសន៍ VOA៖ សកម្មជនបរិស្ថាននាំមុខលោក អ៊ូច ឡេង ប្តេជ្ញាបន្តការពារព្រៃឡង់ បន្ទាប់ពីត្រូវបានដោះលែង
Your browser doesn’t support HTML5
ព្រះរាជអាជ្ញាតុលាការខេត្តក្រចេះ បានដោះលែងសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ៤នាក់រួមទាំងលោក អ៊ូច ឡេង ឲ្យនៅក្រៅឃុំ កាលពីថ្ងៃច័ន្ទទី១៦ ខែមីនា ឆ្នាំ២០២០ ដោយមិនបានចោទប្រកាន់ពីអ្វីមួយនោះទេ។ សកម្មជនទាំងបួននៅស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ សកម្មជនទាំងនេះត្រូវប៉ូលិសស្រុកសំបូរ ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមីនា នៅពេលដែលពួកគេបានចុះអង្កេតការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅ តំបន់ព្រៃឡង់ ខេត្តក្រចេះ។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាស លោក អ៊ូច ឡេង តាមទូរសព្ទបន្ទាប់ពីលោក និងសកម្មជន៣នាក់ផ្សេងទៀតត្រូវបានដោះលែង។