បទសម្ភាសន៍VOA៖ ស្រ្តីនិងបច្ចេកវិទ្យាលើកស្ទួយវិស័យសុខភាពសាធារណៈកម្ពុជា
Your browser doesn’t support HTML5
អ្នកស្រី ប៉ុង លីមសាន ស្ថាបនិកកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យឈ្មោះថា«ពេទ្យយើង»ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិហៅកាត់ថា IVLP Program នៅសហរដ្ឋអាមេរិកពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។ តាមរយៈកម្មវិធីនេះ អ្នកស្រី លីមសាន នឹងចូលរួមផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យានិងសហគ្រិនភាពជាស្រ្តីនៅតាមស្ថាប័ននានានៅរដ្ឋមួយចំនួន ដូចជារដ្ឋធានីវ៉ាស៊ីនតោន រដ្ឋColorado និង រដ្ឋOregan។ ក្នុងអំឡុងពេលចូលរួមកម្មវិធីនេះនៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី លីមសាន បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់វិទ្យុសំឡេងសហរដ្ឋអាមេរិកVOA អំពីដំណើរទស្សនកិច្ចរបស់អ្នកស្រីមកចូលរួមកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ IVLP Program ក៏ដូចជាការងារថ្មីៗរបស់អ្នកស្រីពាក់ព័ន្ធនឹងការចូលរួមចំណែករបស់កម្មវិធីពេទ្យនៅក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា។ តទៅនេះសូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា នៃVOA ជាមួយអ្នកស្រី ប៉ុង លឹមសាន ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៕