ចិននៅកម្ពុជា៖ ការផ្លាស់ប្តូរវិជ្ជមាន និងអវិជ្ជមាន
Your browser doesn’t support HTML5
រដ្ឋាភិបាលក្រុងប៉េកាំងកំពុងពង្រឹងចំណងសេដ្ឋកិច្ច ការទូត និងយោធាជាមួយនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការវិនិយោគ ប្រាក់ឧបត្ថម្ភ និងកញ្ចប់ប្រាក់ជំនួយយោធាដ៏ច្រើន។ ស្របពេលជាមួយគ្នានេះ ភ្ញៀវទេសចរណ៍ កម្មករ និងអ្នកជំនួញចិនសម្រុកមកប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុន។ ខណៈដែលពលរដ្ឋខ្មែរមួយចំនួនទទួលបានប្រយោជន៍ពីការហូរចូលមកដល់របស់ជនជាតិចិន និងប្រាក់របស់ចិន ជីវិតរបស់មនុស្សជាច្រើនទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង។ ស្របពេលដែលមានអារម្មណ៍មិនពេញចិត្តលើជនជាតិចិននោះ អ្នកខ្លះជឿថា មិនគួរបន្ទោសទៅលើជនជាតិចិនតែម្ខាងនោះទេ ដោយសារតែពួកគេត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសកម្ពុជា។ រាយការណ៍លម្អិតដោយអ្នកនាង Liyuan Lu អ្នកយកព័ត៌មានផ្សាយជាភាសាចិននៃវីអូអេ ពីក្រុងព្រះសីហនុ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល។