មេធាវី​ការពារ​ក្តី​ពន្យល់​គោលជំហរ​របស់​លោក កឹម សុខា នៅ​ក្រៅ​តុលាការ​ក្រុងភ្នំពេញ

Your browser doesn’t support HTML5

កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ ទី​៦ ខែកុម្ភៈ​ ឆ្នាំ​២០២០ លោក ចាន់ ចេន​ មេធាវី​ការពារក្តី​​មួយរូប​របស់​លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​​ បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នកកាសែត​នៅក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​សវនាការ​កាត់​ក្តី​លើក​ទី​៨​ ក្នុងសប្តាហ៍​ទី៤​របស់​លោក​កឹម សុខា​ បាន​បញ្ចប់។ មេធាវី​រូប​នេះ​អះអាង​ថា​ លោក កឹម សុខា​ គ្មាន​បំណង​ធ្វើ​បដិវត្តន៍​ទេ​ ហើយ​លោក កឹម សុខា​ បាន​ធ្វើការ​ប្រកួត​ប្រជែង​នយោបាយ​តែ​តាម​កម្មវិធី​នយោបាយ​តែ​ប៉ុណ្ណោះ៕