អតីតយុទ្ធជនសង្គ្រាមវៀតណាមបន្តទាមទារមេដាយកិត្តិយស
Your browser doesn’t support HTML5
អ្នកស្រាវជ្រាវអះអាងថា កំសួលចុងក្រោយនៃសង្គ្រាមវៀតណាមបានបញ្ចប់នៅលើកោះតាង នៃសមុទ្រកម្ពុជាក្បែរក្រុងព្រះសីហនុ ដោយសារក្រុមខ្មែរក្រហមបានចាប់យកកប៉ាលម៉ាយ៉ាហ្គេយ៍ដែលបានដឹកសម្ភារៈនិងទំនិញចេញពីប្រទេសវៀតណាមបន្ទាប់ពីការដួលរលំនៃរបបក្រុងព្រៃនគរដែលសហរដ្ឋអាមេរិកគាំទ្រ។ ឧប្បទ្ទវហេតុដែលបានកើតមានឡើងកាលពីថ្ងៃទី១២ ដល់១៥ ខែឧសភាឆ្នាំ១៩៧៥បានឈានដល់ការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងទ័ពសហរដ្ឋអាមេរិកនិងទាហានខ្មែរក្រហម។ រយៈពេលជិត៤៥ឆ្នាំអតីតអ្នកប្រយុទ្ធដែលនៅមានជីវិតនៅតែទាមទារការទទួលស្គាល់ការលះបង់របស់ពួកគេ។ លោក ម៉ែន គឹមសេងនៃ VOAបានសម្ភាសលោកនាយទោអាល់ បែលី អតីតយុទ្ធជន និងលោក ភីធឺ ម៉ាក់ខ្វៃយ៍ អ្នកស្រាវជ្រាវច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិពីកិច្ចខិតខំនេះ៕