បទសម្ភាសន៍ VOA៖សមាគមសុខាភិបាលខ្មែរនៅអាមេរិកផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺដល់ពលរដ្ឋខ្មែរនៅខេត្តកំពង់ស្ពឺ
Your browser doesn’t support HTML5
ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំងប្រមាណ១៣១នាក់ និងសិស្សសាលាពេទ្យស្ម័គ្រចិត្តកម្ពុជាប្រមាណ៩០នាក់ ផ្តើមផ្តល់សេវាព្យាបាលជំងឺដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តកំពង់ស្ពឺតាំងពីថ្ងៃអាទិត្យ ទី១២មករា ឆ្នាំ២០២០។ ការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតប្រាក់កម្រៃនេះ នឹងបញ្ចប់ទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ នេះគឺជាខួបលើកទី១០ឆ្នាំ ដែលគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានផ្តល់សេវាពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនៅប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត Song Tan ប្រធានក្រុមបេសកកម្មគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក ផ្តល់សម្ភាសន៍ជាមួយលោក ហ៊ុល រស្មី នៃ VOA កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ទីនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ អំពីបេសកកម្មខួបទី១០ឆ្នាំនៃការផ្តល់សេវាព្យាបាលជំងឺដោយឥតថ្លៃដល់ពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា៕