បទសម្ភាសន៍VOA៖ យុវសិស្សកម្ពុជាឈ្នះមេដាយបួនពីកម្មវិធីប្រកួតពិភាក្សានៅ ស.រ.អា
Your browser doesn’t support HTML5
យុវសិស្សកម្ពុជាឈ្មោះ អាង វណ្ណច័ន្ទនីដា ជាសិស្សថ្នាក់ទី៨នៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញបានទទួលមេដាយមាសចំនួន១និងប្រាក់ចំនួនបីពីកម្មវិធី «ការប្រកួតជើងឯក»ដែលបានរៀបចំកាលពីថ្ងៃ ទី៨ដល់១៣ខែវិច្ឆិកានៅសាកលវិទ្យាល័យយែល (Yale) ក្នុងសហរដ្ឋអាមេរិក។ កម្មវិធីពិភាក្សាដេញដោលនេះផ្តោតលើប្រធានបទ«ពិភពលោកដែលគេមិនសូវយកចិត្តទុកដាក់» (World on the Margins) ហើយចូលរួមដោយជ័យលាភីដែលបានឈ្នះការប្រកួតថ្នាក់តំបន់ជាច្រើននៅជុំវិញពិភពលោក។ នេះជាកម្មវិធីប្រចាំឆ្នាំដែលរៀបចំដោយអង្គការ World Scholar’s Cup របស់សហរដ្ឋអាមេរិក ហើយមានគោលបំណងទាក់ទាញសិស្សានុសិស្សឱ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីកម្មវិធីសិក្សានៅតាមសាលារៀននិងឱ្យពួកគេផ្តោតលើបញ្ហានិងគំនិតដែលកើតមាននៅជុំវិញខ្លួនពួកគេក្នុងពេលបច្ចុប្បន្ន។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសន៍យុវសិស្ស អាង វណ្ណច័ន្ទនីដា នៅបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕