បទសម្ភាសន៍VOA៖ សហជីពថារដ្ឋសភានៅតែបដិសេធពិភាក្សាសេចក្ដីព្រាងច្បាប់របបសន្តិសុខសង្គមជាមួយសង្គមស៊ីវិល
Your browser doesn’t support HTML5
កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ ២០១៩ ក្រុមតំណាងសហជីព បានដាក់លិខិតស្នើសុំ ឲ្យរដ្ឋសភាបង្ហាញសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គមនិងធ្វើការពិភាក្សាជាមួយភាគីពាក់ព័ន្ធពោលគឺក្រុមអង្គការសង្គមស៊ីវិលនិងសហជីពឲ្យបានពេញលេញជាមុនសិន មុននឹងសេចក្ដីព្រាងច្បាប់នេះ នឹងត្រូវពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភានៅថ្ងៃអង្គារនេះ។ ប៉ុន្តែ ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ VOA កាលពីថ្ងៃចន្ទ លោក ទឹម ម៉ាឡៃ អ្នកតំណាងសហជីពមួយរួប ដែលបានចូលជួបជាមួយតំណាងរដ្ឋាភិបាលនិងគណៈកម្មការរបស់រដ្ឋសភា លើកឡើងថា ក្នុងកិច្ចប្រជុំរយៈពេល៣ម៉ោង សមាជិកសភាមិនបានលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គមនេះ មកពិភាក្សាជាមួយពួកគេឡើយ ហើយលោកថា រដ្ឋសភា នៅតែបដិសេធបង្ហាញសេចក្ដីព្រាងច្បាប់នេះដដែល។ តទៅនេះ ជាកិច្ចសម្ភាសន៍ទាំងស្រុងរវាងកញ្ញា ទុំ ម្លិះ នៃ VOA ជាមួយលោក ទឹម ម៉ាឡៃ៕