ការព្រួយបារម្ភកើនឡើងពេលសកម្មជនអតីតបក្សសង្គ្រោះជាតិត្រូវវាយប្រហារផ្ទួនៗ
Your browser doesn’t support HTML5
កាលពីពេលថ្មីនេះ អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួនពីរនាក់ បានរងការវាយប្រហារយ៉ាងហិង្សានៅតាមទីសាធារណៈកណ្តាលរាជធានីភ្នំពេញ។ជនរងគ្រោះទាំងពីរនាក់សុទ្ធតែត្រូវវាយសំពងដោយដំបងដែក។ ម្នាក់ក្នុងចំណោមនោះដែលជាប្រធានក្រុមការពារសន្តិសុខផ្ទាល់របស់លោក សម រង្ស៊ី បានបែករយះក្បាល និងម្នាក់ទៀតដែលជាអតីតចៅសង្កាត់របស់អតីតគណបក្សសង្រ្គោះជាតិ បានបាក់ដៃម្ខាង។ ជនរងគ្រោះបានអះអាងថា ការវាយប្រហារលើពួកគេមិនមែនកើតចេញពីគំនុំផ្ទាល់ខ្លួននោះទេ។ មន្រ្តីគណបក្សសង្រ្គោះជាតិបានចាត់ទុកថា នេះជាការដាក់គំនាបផ្នែកនយោបាយនិងជាការបំបាក់ស្មារតីដល់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ។លោក ស៊ុន ណារិន នៃ VOA រាយការណ៍អំពីរឿងនេះ៕