បទសម្ភាសន៍ VOA៖ ការប្រឈមរបស់អ្នកសារព័ត៌មានជាស្រ្តី និងសារៈសំខាន់នៃតួនាទីសារព័ត៌មាននៅក្នុងការអភិវឌ្ឍសង្គម
Your browser doesn’t support HTML5
អ្នកស្រី ហង្ស សម្ផស្ស អ្នកគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជាហៅកាត់ថា WMC ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវីធីភាពជាអ្នកដឹកនាំអន្តរជាតិហៅកាត់ថា IVLP Program នៅសហរដ្ឋអាមេរិកពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ តាមរយៈកម្មវិធីនេះ អ្នកស្រី សម្ផស្ប នឹងទៅទស្សនាស្ថាប័នសារព័ត៌មាន និងជួបជាមួយអ្នកជំនាញខាងផ្នែកសារព័ត៌មានល្បីៗនៅតាមបណ្តារដ្ឋមួយចំនួន ដូចជារដ្ឋធានីវ៉ាស៊ីនតោន New Mexico Florida Pennsylvania និងរដ្ឋញ៉ូវយ៉ក។ ស្របពេលដែលអ្នកស្រីកំពុងចូលរួមកម្មវិធីនេះនៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី សម្ផស្ប បានឆ្លៀតពេលផ្តល់បទសម្ភាសន៍ដល់វិទ្យុសំឡេងសហរដ្ឋអាមេរិកVOA អំពីដំណើរទស្សនកិច្ចរបស់អ្នកស្រីមកចូលរួមកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ IVLP Program ការប្រឈមរបស់អ្នកសារព័ត៌មានជាស្រ្តី និងគម្រោងចែករំលែកចំណេះដឹង ដែលអ្នកស្រីទទួលបានពីកម្មវីធីនេះ ពេលអ្នកស្រីត្រឡប់ទៅប្រទេសកម្ពុជាវិញ។ តទៅនេះសូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា នៃVOA ជាមួយអ្នកស្រី ហង្ស សម្ផស្ស ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៕