Hello VOA ពិសេស៖ លោក សម រង្ស៊ីថា ថ្ងៃ៩ វិច្ឆិកាជាឱកាសសល់តែមួយដើម្បីសង្គ្រោះជាតិ
Your browser doesn’t support HTML5
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានប្រកាសប្តេជ្ញាវិលត្រឡប់ចូលទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យទោះបីជាមិនមានការលើកលែងទោសពីព្រះមហាក្សត្រក៏ដោយ។ លោក សម រង្ស៊ី ដែលបានរស់នៅក្រៅប្រទេសជិត៤ឆ្នាំ បានអំពាវនាវឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធចូលរួមនឹងលោកដើម្បីទាមទារការផ្លាស់ប្តូរដោយអំណាចពលរដ្ឋព្រោះលោកចាត់ទុកថាវាជាឱកាសដែលនៅសេសសល់តែមួយគត់ដែលកម្រនឹងមានក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ៕ (លោក ម៉ែន គឹមសេង, Hello VOAពិសេស, វ៉ាស៊ីនតោន, ២០ កញ្ញា ២០១៩)