បទសម្ភាសន៍VOA៖ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់សារព័ត៌មាន
Your browser doesn’t support HTML5
ច្បាប់ «របបសេរីភាពសារព័ត៌មាន» ត្រូវបានអនុម័តតាំងពីឆ្នាំ១៩៩៥ ពោលគឺមុនពេលដែលកម្ពុជាមិនទាន់មានការបង្កើតគេហទំព័រព័ត៌មានតាមអ៊ីនធឺណិតមកម្ល៉េះ។ ថ្មីៗនេះ ក្រសួងព័ត៌មាន បានប្រកាសពីគម្រោងធ្វើវិសោធនកម្មច្បាប់នេះ ដោយអះអាងថា ដើម្បីធ្វើឲ្យការអនុវត្តវិស័យព័ត៌មាននៅកម្ពុជាមានភាពប្រសើរឡើង និងស្របតាមបច្ចុប្បន្នភាព។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់កញ្ញា កាន់ វិច្ឆិកា នៃ VOA អំពីគម្រោងនៃការធ្វើវិសោធនកម្មច្បាប់របបសេរីភាពសារព័ត៌មាននេះ៕