បទសម្ភាសន៍VOA៖ លោក សម រង្ស៊ី គ្រោងជួបអ្នកគ្រាំទ្រនៅសហរដ្ឋអាមេរិកជាចុងក្រោយមុនមាតុភូមិនិវត្តន៍
Your browser doesn’t support HTML5
មេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក សម រង្ស៊ី នឹងជួបជុំអ្នកគាំទ្រនៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញាខាងមុខនេះដើម្បីសម្រេចផែនការចុងក្រោយមុនពេលលោកធ្វើមាតុភូមិនិវត្តន៍។ លោក សម រង្ស៊ីដែលកំពង់រស់នៅនិរទេសខ្លួនក្រៅប្រទេសបានកំណត់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំនេះដើម្បីបំពេញតាមការប្តេជ្ញារបស់លោកក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ប៉ែន សុកផល ប្រធានគណបក្សសង្គ្រោះជាតិសាខារដ្ឋម៉ាស្សាឈូសិតបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOAពីការតាំងចិត្តរបស់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក៕