ឪពុកម្តាយខ្ចីលុយឲ្យកូនធ្វើការនៅជប៉ុន ខណៈការព្រួយបារម្ភបំពានសិទ្ធិការងារនៅតែមាន
Your browser doesn’t support HTML5
ចំណាកស្រុកទៅក្រៅប្រទេសនៅតែជាបញ្ហាមួយសម្រាប់ប្រជាជនកម្ពុជាដែលមានការលំបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេស និងមានបំណងចង់បង្កើនចំណូលក្នុងគ្រួសារ។ ជប៉ុនជាប្រទេសមួយដែលមានការចាត់ទុកថាមានការគោរពសិទ្ធិរបស់ពលករ។ នៅក្នុងភូមិបែកពាងនៃខេត្តកំពង់ចាម ក្រុមគ្រួសារមួយៗចង់ឲ្យកូនទៅធ្វើការនៅប្រទេសជប៉ុន ដោយឃើញកូនៗក្នុងក្រុមគ្រួសារដែលបានទៅ បានផ្ញើលុយមកឲ្យឪពុកម្តាយ និងជីវភាពមានភាពល្អប្រសើរ។ ប៉ុន្តែការជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុននៅតែជាបញ្ហានៅឡើយ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពីខេត្តកំពង់ចាម៕