កិច្ចសន្ទនា VOA៖ ពិធីបុណ្យសពរបស់ នួន ជា នៅខេត្ត ប៉ៃលិន
Your browser doesn’t support HTML5
បងធំទី២នៃរបបខ្មែរក្រហមគឺ នួន ជា អាយុ ៩៣ ឆ្នាំ បានស្លាប់កាលពីថ្ងៃអាទិត្យ ក្នុងពេលតុលាការខ្មែរក្រហម ដែលចូលរួមដោយអង្គការសហប្រជាជាតិ កាត់ទោសឲ្យជាប់ពិរុទ្ធពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ការស្លាប់របស់ នួន ជា មានការពិភាក្សាជាថ្មីអំពីអំពើឃោរឃៅ ភាពយុត្តិធម៌ អាថ៌កំបាំងប្រវត្តិសាស្ត្រ ក្នុងរបបដែល នួន ជា ទទួលខុសត្រូវ ក្នុងទសវត្សរ៍១៩៧០។ តែនៅឯស្រុកភូមិរបស់ នួន ជា ក្នុងតំបន់អតីតខ្មែរក្រហម ក្នុងខេត្ត ប៉ៃលិន វិញ ក្រុមគ្រួសាររបស់សពកំពុងរៀបចំពិធីបុណ្យសពតាមប្រពៃណីខ្មែរ។ ពិធីបុណ្យសពរបស់ នួន ជា ត្រូវគេដឹងថានឹងប្រព្រឹត្តទៅនៅយប់ថ្ងៃសុក្រ ខាងមុខនេះ ក្នុងវត្តមួយជិតព្រំដែនខ្មែរ-ថៃ ក្នុងខេត្តប៉ៃលិន។ លោក អូន ឆេងប៉រ នៃ VOA ដែលបានចុះទៅដល់កន្លែងរៀបចំបុណ្យសពដោយផ្ទាល់បានសន្ទនាជាមួយនឹងលោក សុខ ខេមរា ដែលស្ថិតនៅរដ្ឋធានី វ៉ាស៊ីនតោន អំពីស្ថានភាពនៃការរៀបចំពិធីបុណ្យសពរបស់ នួន ជា នេះ៕