បទសម្ភាសន៍ VOA៖ កម្ពុជាសោកស្តាយក្រោយសភាតំណាងរាស្រ្តអាមេរិកាំងអនុម័តច្បាប់ដាក់ទណ្ឌកម្ម
Your browser doesn’t support HTML5
រដ្ឋាភិបាលកម្ពុជាសម្តែងការសោកស្តាយ ដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលនឹងដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។ រដ្ឋាភិបាលកម្ពុជាក៏បានសំណូមពរឱ្យអ្នកតាក់តែងច្បាប់អាមេរិកាំងពិចារណានិងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោកផៃ ស៊ីផាន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។