បទ​សម្ភាសន៍ VOA៖ ពលករ​ខ្មែរ​នៅកូរ៉េខាងត្បូង​រំលឹកខួបនៃការធ្វើឃាតលោកកែម ឡី

Your browser doesn’t support HTML5

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រារព្ធខួបលើក​ទី​៣​ដើម្បី​រំលឹក​ដល់​លោក​បណ្ឌិត​កែម ឡី អតីត​អ្នកវិភាគ​នយោបាយ​និង​សង្គម ​ដែល​បាន​ជួយ​បណ្តុះ​គំនិត​នយោបាយ ​និង​ការស្រឡាញ់​សង្គម​ដល់​ពួកគេ​ហើយ​បាន​ប្តេជ្ញា​ជួយ​ទាមទារ​ឱ្យ​មានសិទ្ធិសេរីភាព​នៅក្នុង​ប្រទេស​កម្ពុជា។ លោកម៉ែន គឹមសេង នៃវីអូអេ​បាន​សម្ភាស​លោក​ស សុខេម លោក​ពេញ ពណ្ណរាយ ​និង​លោក​ហេង មេសា ដែល​ជា​អ្នករៀបចំកម្មវិធី​​និង​ជាថ្នាក់ដឹកនាំ​នៃ​​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិនៅកូរ៉េ​៕