អង្គការ​ខ្មែរ​អាមេរិកាំង នាំ​សិល្បករ​មក​បង្ហាញ«ស្នាដៃខ្មែរ‍ដ៏អស្ចារ្យ»នៅ​អាមេរិក

Your browser doesn’t support HTML5

អង្គការ​ខ្មែរ​អាមេរិកាំង​មួយ​ក្នុង​រដ្ឋ​មីនីសូតា កំពុង​ខិតខំ​អភិរក្ស និង​លើក​តម្កើង​វប្បធម៌​និង​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​តាំងពី​បុរាណ​កាល​មក តាមរយៈ​ការនាំ​សិល្បករ សិល្បការិនី​ខ្មែរ​លេចធ្លោ ឱ្យ​មក​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ពួកគេ​ក្នុង​សហរដ្ឋ​អាមេរិក។ អង្គការ​នេះ​ រំពឹង​ថា ការបង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្មែរ​ដល់​សហគមន៍​ខ្មែរ និង​បរទេស ​នឹង​ជួយ​ធ្វើ​ឱ្យ​ពូជសាសន៍​ខ្មែរ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​ឡើងវិញ។ លោក សាយ មុន្នី និង​លោក សុខ ខេមរា នៃ VOA រាយការណ៍​រឿង​នេះ​ពី​ទីក្រុង Saint Paulនៃ​រដ្ឋ​មីនីសូតា៕