បទសម្ភាសន៍ VOA៖ អ្នករួចជីវិតរៀបរាប់ពីការជាប់៦០ម៉ោងក្រោមគំនរអគារបាក់បែក
Your browser doesn’t support HTML5
លោក រស់ ស៊ីថា មកពីខេត្តព្រៃវែង ជាអ្នករស់រានមានជីវិតម្នាក់ ក្នុងចំណោមពីរនាក់ចុងក្រោយជាមួយនឹងក្មួយប្រុសរបស់លោក ដែលត្រូវបានក្រុមសង្គ្រោះកាយយកចេញពីគំនរបែកបាក់ នៃការដ្ឋានសំណង់អគារ ដែលបានបាក់រលំ កាលពីចុងសប្ដាហ៍កន្លងទៅ និងដែលបានផ្តាច់ជីវិតមនុស្ស ២៨នាក់ និងរបួស ២៦នាក់។ ក្រុមអ្នកយកព័ត៌មានVOA គឺលោក អូន ឆេងប៉រ លោក ស៊ុន ណារិន និងអ្នកនាង ខាន់ សុគុំមនោ បានជួបសន្ទនាជាមួយនឹងលោក ស៊ីថា នៅឯសាលសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទីដែលលោកកំពុងសម្រាកព្យាបាល ដើម្បីស្វែងយល់ពីការជាប់ជិត៦០ម៉ោងក្រោមគំនរបែកបាក់។ តទៅនេះ ជាបទសម្ភាសរវាងលោក អូន ឆេងប៉រ ជាមួយនឹងលោក រស់ ស៊ីថា៕