បទសម្ភាសន៍ VOA៖ ភរិយាលោក រ៉ាត់ រត្នមុនី ថ្កោលទោសសាលក្រមតុលាការភ្នំពេញ
Your browser doesn’t support HTML5
កាលពីថ្ងៃពុធសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោករ៉ាត់ រត្នមុនី សកម្មជន សហជីពនិងជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មានទូរទស្សន៍រុស្ស៊ី RT (ឬហៅថា Russia Today) ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងត្រូវបង់ប្រាក់សំណងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីពីរនាក់ដែលសរុបជាង ១៦.០០០ ដុល្លារ។ លោកស្រី ឡុង គឹមហៀង ភរិយារបស់លោក រត្ន មុនី បានសម្តែងការខកចិត្ត និងថ្កោលទោសការដាក់ទោសនេះ។ តទៅនេះ ជាបទសម្ភាសន៍រវាងលោក ម៉ែន គឹមសេង នៃ VOA ជាមួយលោកស្រី ឡុង គឹមហៀង៕