បទសម្ភាសន៍ VOA៖ អ្នក​តស៊ូ​មតិ​បង្ហាញពី​​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ដល់​​មន្ត្រី​អាមេរិក​

Your browser doesn’t support HTML5

អ្នក​តស៊ូ​មតិ​មួយ​រូបមក​ពី​ប្រទេស​កម្ពុជា​កំពុង​បញ្ចុះ​បញ្ចូល​មន្ត្រី​អាមេរិក​នៅ​ក្រសួង​ការបរទេស​និង​សភា​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ជៀស​ផុត​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP។ ​នេះបើ​តាម​ការ​អះអាង​របស់​លោក ​ឃុន ថារ៉ូ ​អ្នក​សម្រប​សម្រួល​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​សិទ្ធិ​ការងារ​និង​សិទ្ធិមនុស្ស ​(Central) ​ដែល​បាន​ថ្លែង​ប្រាប់ ​VOA ក្រោយ​ពេល​បាន​ជួប​មន្ត្រី​អាមេរិក​មួយ​ចំនួន ​និង​បន្ត​ជំនួប​ផ្សេងៗ​ទៀត​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក៕