បទសម្ភាសន៍VOA៖ ខ្មែរក្រោមប្រារព្ធខួប៧០នៃការបាត់បង់ដី-សម្ភាសលោក សឺន ស៊ូប៊ែរ្តិ៍
Your browser doesn’t support HTML5
ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលរស់នៅជុំវិញពិភពលោក និងក្រុមអ្នកជំនាញសិទ្ធិមនុស្សនានា បានជួបប្រជុំគ្នានៅឯសន្និសីទលើកទី២ស្តីពី «សិទ្ធិខ្មែរក្រោមក្នុងការសម្រេចជោគវាសនាដោយខ្លួនឯង» ដែលបានប្រារព្ធឡើងក្នុងទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃសៅរ៍ទី១ ខែមិថុនា ឆ្នាំ២០១៩។ សន្និសីទនេះ ក៏ជាការរំឭកដល់ខួបលើកទី៧០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោមផងដែរ។ លោក ម៉ែន គឹមសេងនៃ VOA បានសម្ភាសលោក សឺន ស៊ូប៊ែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានចូលរួមក្នុងពិធីនោះ៕