បទសម្ភាសន៍VOA៖ លោក វណ្ណ ចេស្ដាថា ភាពជោគជ័យគឺមិនមែនបានដោយសារការដេកចាំនោះទេ គឺបានដោយសារការខំប្រឹង
Your browser doesn’t support HTML5
លោក វណ្ណ ចេស្ដា គឺជាយុវជនកម្ពុជាម្នាក់ ក្នុងចំណោមយុវជនកម្ពុជា ១០នាក់ ដែលត្រូវបានជ្រើសរើស ឲ្យមកចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិនៅសហរដ្ឋអាមេរិក ឬ IVLP ឆ្នាំ ២០១៩នេះ ដោយសារតែលោកមានស្នាដៃតែងបទចម្រៀងប្រកបដោយភាពច្នៃប្រឌិត។ ទស្សនៈមួយដែលជំរុញឲ្យលោក ចេស្ដាមានថ្ងៃនេះគឺ «ភាពជោគជ័យគឺមិនមែនបានដោយសារការដេកចាំនោះទេ ភាគជោគជ័យ គឺបានដោយសារការខំប្រឹង»។ លោក សឿន វឌ្ឍនានៃ VOA បានសម្ភាសន៍លោក វណ្ណ ចេស្ដា អំពីមូលហេតុនៃការចូលប្រឡូកក្នុងវិស័យចម្រៀងដែលមិនចម្លងពីគេរបស់លោក៕