បទសម្ភាសន៍ VOA៖ លោក ម៉ា ច័ន្ទបញ្ញា សង្ឃឹមសិល្បៈខ្មែររីកចម្រើនតាមរយៈបទចម្រៀងនិពន្ធថ្មី
Your browser doesn’t support HTML5
លោក ម៉ា ច័ន្ទបញ្ញា ដែលជាអ្នកចម្រៀងពេញនិយមមួយរូបក្នុងចំណោមស្រទាប់យុវជន ព្យាយាមលើកស្ទួយវិស័យសិល្បៈខ្មែរ តាមរយៈការនិពន្ធបទចម្រៀងថ្មីខ្លួនឯង ដោយមិនចម្លងពីគេ។ លោក ម៉ា ច័ន្ទបញ្ញា គឺជាជ័យលាភីលេខពីរក្នុងការប្រឡងចម្រៀងជាតិកាលពីឆ្នាំ២០១១។ លោកត្រូវបានស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាអញ្ជើញឲ្យមកចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) កាលពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី៨ ខែឧសភាកន្លងទៅនេះ ដើម្បីរៀនសូត្របន្ថែមពីការច្នៃប្រឌិតសិល្បៈបង្កើតថ្មី។ អ្នកស្រី ហុង ចិន្ដា នៃ VOA បានសម្ភាសលោក ម៉ា ច័ន្ទបញ្ញា នៅក្នុងបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី វ៉ាស៊ីនតោន អំពីបទពិសោធន៍និងការតាំងចិត្តរបស់លោកក្នុងការលើកស្ទួយវិស័យសិល្បៈខ្មែរ។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖