បទសម្ភាសន៍ VOA៖ កញ្ញា ចិត្ត កញ្ចនា ព្យាយាមកែប្រែផ្នត់គំនិតចំពោះអ្នកចម្រៀងស្រី
Your browser doesn’t support HTML5
តារាដែលទើបតែរះថ្មីក្នុងស្រទាប់យុវវ័យ កញ្ញា ចិត្ត កញ្ចនា គឺជាអ្នកចម្រៀងផងនិងជាអ្នកនិពន្ធទំនុកច្រៀងដោយខ្លួនឯងផង។ កញ្ញាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសយុវជនជំនាន់ក្រោយ ដោយសារតែការច្នៃប្រឌិតនិងការចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងយ៉ាងពិរោះ។ ដោយសារតែស្នាដៃលេចធ្លោនេះ កញ្ញា ចិត្ត កញ្ចនា ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាអញ្ជើញឲ្យមកចូលរួមបំពេញទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP) ពីថ្ងៃទី២៧ខែមេសាដល់ថ្ងៃទី៨ខែឧសភា។ កញ្ញាក៏បានឆ្លៀតពេលវេលាចូលមកកាន់បន្ទប់ផ្សាយរបស់ VOAក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីផ្ដល់បទសម្ភាសន៍ដល់អ្នកស្រី ហុង ចិន្ដា នៃ VOA អំពីដំណើរជីវិតក្នុងវិថីសិល្បៈរបស់កញ្ញាក្នុងនាមជាតារាចម្រៀងស្រីម្នាក់ផងដែរ។