បទសម្ភាសន៍VOA៖ អតីត​ចៅ​សង្កាត់​ស៊ិន ចាន់ពៅរ៉ូហ្សេត​បារម្ភ​ពី​សុវត្ថិភាព​តែ​មិន​តក់ស្លុត

Your browser doesn’t support HTML5

អតីត​មន្ត្រី​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន​ចំនួន​ប្រាំ​នាក់ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការសង្ស័យ​ថា ធ្វើ​សកម្មភាព​នយោបាយ​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​ដែល​រំលាយ​អតីត​គណបក្ស​ប្រឆាំ​ង​នេះ កាលពី​ចុង​ឆ្នាំ​២០១៧។ មន្ត្រី​ទាំងប្រំា​នាក់​មាន​ កញ្ញា​ស៊ិន ចាន់ពៅ​រ៉ូហ្សេត អតីត​ចៅ​សង្កាត់​អូចារ លោក ម៉ក់ រ៉ា អតីត​ចៅសង្កាត់​ទួលតាឯក លោក ហួន ចំរើន អតីត​ចៅសង្កាត់​ចំការ​សំរោង លោក ឌឹម សារឿន អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់​ដំបង និង​លោក​គង់ ប៊ុនហ៊ាង សកម្មជន​គណបក្ស នឹង​ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ខែ​ឧសភា​នេះ ពាក់ព័ន្ធ​នឹង​«ការប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល‍»។ លោក ម៉ែន គឹមសេង នៃ VOA បាន​សម្ភាស​កញ្ញា រ៉ូហ្សេត​តាម​ទូរស័ព្ទ​អំពី​ដីកា​​កោះ​នោះ៕