ពលរដ្ឋ​ដែល​ត្រូវ​ប៉ះពាល់​ដោយ​ការសាងសង់​ទំនប់​​វារី​អគ្គិសនី​​នៅ​ពោធិ៍សាត់​បារម្ភ​​ថា​មិន​មាន​​សំណង​​សមរម្យ

Your browser doesn’t support HTML5

កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល បាន​ប្រកាស​ ជា​ផ្លូវការ​ក្នុងការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នៅ​លើ​ស្ទឹង​ក្នុង​ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទំនប់​ដែល​មាន​ទំហំ​ថាមពល​៨០មេហ្គាវ៉ាត់ និង​តម្លៃ​ជាង​២៣០​លាន​ដុល្លារ​អាមេរិក​នេះ នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ ២០១៩​នេះ។ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ប្រជា​ពលរដ្ឋ​ជាង ៣៥០ គ្រួសារ​ស្មើ​នឹង​ជាង ១៤០០នាក់ នឹង​រងផល​ប៉ះពាល់។ ក្រៅពី​ដី​ធ្លី​រាប់រយ​ហិកតា និង​ដំណាំ ដែល​រង​ផល​ប៉ះពាល់ ផ្ទះ​ជិត ១០០ខ្នង​ ក៏​ប្រឈមនឹង​ការរុះរើ​ផងដែរ។ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បាន​លើក​ឡើង​ថា​ពួកគេ​រង់ចាំ​សំណង​សមរម្យ​មួយ​ពី​ក្រុមហ៊ុន និង​រដ្ឋាភិបាល។ លោក​ស៊ុន ណារិន នៃ VOAរាយការណ៍​ពី​ខេត្តពោធិ៍សាត់៕