បទសម្ភាសន៍ VOA៖ អ្នកដឹកនាំស្ត្រីវ័យក្មេងជំរុញស្ត្រីបន្ថែមទៀតក្នុងវិស័យសហគ្រិនភាពបច្ចេកវិទ្យា
Your browser doesn’t support HTML5
ទូតតំណាងកម្មវិធី Technovation Cambodia ប្រចាំតំបន់ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា CamSolution ក្នុងប្រទេសកម្ពុជា ចង់ជំរុញឱ្យមានស្ត្រីខ្មែរច្រើនថែមទៀត ចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ដោយប្រើប្រាស់សហគ្រិនភាពនិងការជឿជាក់លើខ្លួនឯង។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសអ្នកស្រី ហ៊ាង អូមួយ ជ័យលាភីបច្ចេកវិទ្យាដែលត្រូវបានជ្រើសតាំងឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ភាពជាអ្នកដឹកនាំអន្តរជាតិ (International Visitor Leadership Program) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងពេលដែលអ្នកស្រីធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩៕