អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​អូស្ត្រាលី​សម្អាត​បំពង់​បឺត​ម្ដង​មួយ​ៗ​ចេញ​ពី​សមុទ្រ

Your browser doesn’t support HTML5

ក្រុម​អ្នក​ការ​ពារ​បរិស្ថាន​កំពុង​អប​អរ​កិច្ច​ប្រឹង​ប្រែង​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​​បំពង់​បឺត​ភេសជ្ជៈ ដែល​បំពុល​មហា​សមុទ្រ​​ពិភព​លោក។ ភោជនីយដ្ឋាន​ដែល​មាន​សាខា​ច្រើន​ដូច​ជា Starbucks និង ​​McDonalds នាំ​គ្នា​ឈប់​​បំពង់​បឺត​ប្លាស្ទិក ហើយ​ទីក្រុង​របស់​សហរដ្ឋ​មួយ​ចំនួន បាន​​ហាម​ប្រាម​​មិន​ឲ្យ​ប្រើ​ទាំង​ស្រុង​តែម្ដង។​ មាន​បំពង់បឺត​រាប់​ពាន់​លាន​នៅ​​ក្នុង​មហាសមុទ្រ​រួច​​ទៅ​ហើយ ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​រើស​សំរាម​​មួយ​​ក្រុម ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​ព្យាយាម​សម្អាត​យ៉ាង​ហោច​ណាស់​ក្នុង​តំបន់​សមុទ្រ​ក្បែរ​កន្លែង ដែល​ពួក​គេ​រស់​នៅ។ លោក ​Kevin Enochs នៃ​ VOA រាយ​ការណ៍​អំពី​រឿង​នេះ ហើយ​លោក​សឿន វឌ្ឍនា ជូន​សេចក្ដី​ប្រែ​សម្រួល៕