បទសម្ភាសន៍ VOA៖ ចំណេះដឹង និងបទពិសោធន៍ពីកម្មវិធី «ទស្សនកិច្ចរាយការណ៍» (Reporting Tour) នៅក្នុងស.រ.អា
Your browser doesn’t support HTML5
ជារៀងរាល់ឆ្នាំ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិករៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនសម្រាប់ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស បុគ្គលអ្នកដឹកនាំ អ្នកជំនាញ និងស្ត្រីអ្នកជំនួញជាដើម ពីជុំវិញពិភពលោក ដើម្បីសិក្សាពីចំណេះដឹងនិងជំនាញនានាពីសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ នៅឆ្នាំនេះ មជ្ឈមណ្ឌលសារពត៌មានបរទេសនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបចំកម្មវិធី«ទស្សនកិច្ចរាយការណ៍» (Reporting Tour) ដែលមានប្រធានបទស្តីពី មហាវិទ្យាល័យសហគមន៍ និងការអភិវឌ្ឍន៍ធនធាននៅសហរដ្ឋអាមេរិក និងប្រព្រឹត្តិទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនាដល់ថ្ងៃទី៤ ខែមេសាឆ្នាំ២០១៩។ កម្មវិធីនេះជ្រើសរើសអ្នកចូលរួមជាអ្នកសារពត៌មានអាជីពមកពីបណ្តាប្រទេសចំនួន២០នៅជុំវិញពិភពលោក ដែលក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ អ្នកនាង ឆែម ស្រីពៅ ដែលជាអ្នកយកព័ត៌មានជាន់ខ្ពស់ម្នាក់ នៃក្រុមហ៊ុនសារពត៌មាន «សប្បាយ» គឺជាអ្នកចូលរួមពីកម្ពុជាតែមួយរូបគត់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីសិក្សានេះ នៅក្នុងឆ្នាំនេះ។ ថ្មីៗនេះក្នុងដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីសិក្សាពីកម្មវិធីអប់រំនៅមហាវិទ្យាល័យ Nova និង Gallaudet អ្នកនាង ឆែម ស្រីពៅ បានមកផ្តល់បទសម្ភាសន៍ដល់កញ្ញា លី វួចនានៃ VOA អំពីចំណេះដឹងនិងបទពិសោធន៍ដែលអ្នកនាងទទួលបានពីកម្មវិធី «ទស្សនកិច្ចរាយការណ៍» នេះ៕