របាំ​ប្រពៃណី​ខ្មែរ​បង្រួបបង្រួម​សហគមន៍​ខ្មែរ-អាមេរិកាំង

Your browser doesn’t support HTML5

អស់​រយៈពេល​ជិត​៤០​ឆ្នាំ​មក​ហើយ ស្វាមី​ភរិយា​អាមេរិកាំង​ដែ​ល​មាន​ដើម​កំណើត​ខ្មែរ​មួយ​គូរ កំពុង​ព្យាយាម​អភិរក្ស​របាំ​ប្រពៃណី​ខ្មែរ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ពួក​គាត់​ចាត់​ទុក​ថា របាំ​ប្រពៃណី​ខ្មែរ​នេះ ជា​«‍ទ្រព្យសម្បត្តិ​​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន»​នៃ​ប្រទេស​កំណើត​របស់​ពួកគាត់​ផង និង​ដើម្បី​បង្រួបបង្រួម​សហគមន៍​ខ្មែរ​អាមេរិកាំង​ផង​ដែរ។ VOA បាន​សម្ភាសន៍​ប្ដី​ប្រពន្ធ​ខ្មែរ​អាមេរិកាំង​មួយ​គូរ​នេះ និង​តាម​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ប្រវត្តិ​និង​សកម្មភាព​នៃ​ក្រុម​របាំ​របស់​ពួកគាត់​តាំង​ពី​ឆ្នាំ​២០១៧​មក ហើយ​ក៏​បាន​ផលិត​ជា​វីដេអូ​ឯកសារ​អំពី​ការ​ព្យាយាម​ថែរក្សា​របាំ​ប្រពៃណី​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក សាយ មុន្នី នៃ VOA រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន៕