សេដ្ឋកិច្ចអន្តរជាតិភាគទី៤៖ «សេដ្ឋកិច្ចចិន‍»

Your browser doesn’t support HTML5

ជាមហាសេដ្ឋកិច្ច​លេខ​២ ចិន​បាន​និង​កំពុង​បង្កើន​ឥទ្ធិពល​ទាំង​ផ្នែក​ការទូត យោធា នយោបាយ និង​សេដ្ឋកិច្ច។ ការ​ផ្តល់​ជំនួយ កម្ចី ការ​វិនិយោគ និង​ការ​ហូរ​ចូល​នៃ​ចំនួន​អ្នក​ទេសចរ បាន​និងកំពុង​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​និង​បណ្តា​ប្រទេស​ជា​ច្រើន។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សេដ្ឋកិច្ច​ចិនក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ បន្ទាប់​ពី​មាន​កំណើន​ជា​ច្រើន​ឆ្នាំ​មក​នេះ។ សម្រាប់ភាគទី៤នៃកម្មវិធីសេដ្ឋកិច្ចអន្តរជាតិរបស់ VOA អ្នកនាង ទែន សុខស្រីនិត នៃ VOA បានសាកសួរលោក ហេង ឌីណា អ្នកជំនាញ​ខាង​សេដ្ឋកិច្ចមួយរូបនៅ ​រដ្ឋធានី​វ៉ាស៊ីនតោន អំពីសក្តានុពលនៃសេដ្ឋកិច្ចចិន និងកត្តាប្រឈមនានា៕