បទសម្ភាសន៍VOA៖ សកម្មជន​ស្ត្រី​នៅ​អាមេរិក​ជំរុញ​ស្ត្រី​ធ្វើ​សកម្មភាព​នយោបាយ​ជួយ​កម្ពុជា

Your browser doesn’t support HTML5

ក្រុម​សកម្មជន​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក កំពុង​​ជំរុញ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​កាន់តែ​ច្រើន ដើម្បី​ជួយ​​ស្ត្រី​នៅ​​ប្រទេស​កម្ពុជា​ទទួល​បាន​​​សិទ្ធិសេរីភាព​ពេញ​លេញ​​ខាងនយោបាយ​និង​សង្គម។ លោកស្រី គឹមហ៊ុន ថឹត ប្រធាន​កិច្ចការ​ស្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក​បាន​​ផ្តល់​បទសម្ភាស​ដល់​លោក ម៉ែន គឹមសេង នៃ VOAក្នុង​ពេល​ដែល​លោកស្រី និង​ក្រុម​ការងារ​​​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​​​ជួប​ជាមួយ​នឹង​អ្នកតំណាងរាស្ត្រ​ដើម្បី​ជំរុញ​ឱ្យ​ពន្លឿន​ការអនុម័ត​ច្បាប់​​ចំនួន​បី​ដែល​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា៕