បទសម្ភាសន៍ VOA ជាមួយ​កញ្ញា ហុង អេឡែន និស្សិត​ថ្នាក់​អនុបណ្ឌិត​​ផ្នែក​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​នៅ​សហរដ្ឋ​អាមេរិក

Your browser doesn’t support HTML5

សព្វថ្ងៃនេះ កម្ពុជា​កាន់តែ​មាន​ចំណង​មិត្តភាព និង​ភាពជាដៃ​គូ​ជាមួយ​ប្រទេស​ជាច្រើន​នៅ​ជុំវិញពិភពលោក។ ស្របពេលជាមួយ​គ្នា​នោះ យុវជន​កម្ពុជា​កាន់តែច្រើន​ក៏​​កំពុង​តែ​ទទួល​បាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​បរទេស​ ដូចជា​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​សហភាព​អឺរ៉ុប​ជាដើម។ បើ​តាម​តួលេខ​របស់​អង្គការ​យូណេស្កូ​ស្តី​ពីការ​សិក្សា​របស់​និស្សិត​នៅ​បរទេស សិស្ស​និស្សិត​កម្ពុជា​ចំនួន ៥,៤៦៩នាក់ កំពុង​សិក្សានៅបរទេស ក្នុង​នោះ ជាង​១ពាន់នាក់​នៅ​ប្រទេស​អូស្ត្រាលី និង​៥៦០នាក់​នៅ​សហរដ្ឋ​អាមេរិក។ ​កញ្ញា ហុង អេឡែន គឺជា​និស្សិត​កម្ពុជា​ម្នាក់ ដែល​ទទួល​បាន​អាហារូបករណ៍​តាម​រយៈ​សកលវិទ្យាល័យ Ohio ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​រយៈពេល​ពីរឆ្នាំ។ ​ថ្មីៗនេះ កញ្ញា អេឡែន បាន​ផ្តល់​បទសម្ភាសន៍​ដល់ VOA អំពី​បទពិសោធន៍​ការសិក្សា និង​ការ​រស់នៅ​នៅ​សហរដ្ឋ​អាមេរិក។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​រវាង​អ្នកនាង​ទែន សុខស្រីនិត នៃ VOA និង​កញ្ញា ហុង អេឡែន ដូចតទៅ៕