តំបន់យកធ្យូងថ្មនៅប្រទេសអាហ្វ្រិកខាងត្បូង មានខ្យល់ពុលអាក្រក់បំផុតក្នុងពិភពលោក
Your browser doesn’t support HTML5
បើយោងតាមការសិក្សាស្រាវជ្រាវមួយកាលពីពេលថ្មីៗនេះរបស់អង្គការបរិស្ថាន Greenpeace បានឲ្យដឹងថា តំបន់យកធ្យូងថ្មនៅប្រទេសអាហ្វ្រិកខាងត្បូងមានខ្យល់កខ្វក់បំផុតនៅក្នុងពិភពលោក។ ទីតាំងយកធ្បូងថ្មធំៗទាំង១២ កន្លែងនៅតំបន់នេះបានក្លាយជាទីតាំងដែលបំភាយឧស័្មនពុលនីដ្រូហ្សែនឌីអុកស៊ីតអាក្រក់បំផុតនៅក្នុងពិភពលោក។ ពួកអ្នកស្រុក និងអ្នកជំនាញផ្នែកសុខភាពបាននិយាយថា ផលប៉ះពាល់ដោយសារខ្យល់កខ្វក់នេះ កំពុងបំផ្លាញសុខភាព និងជីវិតរបស់ពួកគេ។ នាង Anita Powellនៃ VOA បានទៅទីតាំងយកធ្បូងថ្មដ៏ធំមួយនៅតំបន់ Middelburg ប្រទេសអាហ្វ្រិកខាងត្បូង និងបានរាយការណ៍អំពីរឿងនេះ ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕