បទសម្ភាសន៍ VOA៖ ការចូលរួមជួយដល់ការងារសង្គមនឹងជួយឲ្យយុវជនក្លាយជាបុគ្គលប្រកបដោយសក្កានុពល
Your browser doesn’t support HTML5
វេទិកាស្តីពីការផ្សារភ្ជាប់យុវជនអាស៊ាន ឬ ASEAN Youth Engagement Sumit នឹងត្រូវរៀបចំធ្វើនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែកុម្ភៈខាងមុខនេះ។ កញ្ញា យូ សុធារី ដែលជាស្ថាបនិកគម្រោងស្ត្រីជំនាន់ថ្មី ឬ The Next Women Generation ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនដែលជាយុវជនមកពីបណ្តាប្រទេសអាស៊ានផ្សេងៗទៀត។ តទៅនេះគឺជាបទសម្ភាសន៍រវាងអ្នកស្រី ស៊ូ ពេជ្រចិន្តានៃVOA ជាមួយកញ្ញា យូ សុធារី ដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅ៕