បទសម្ភាសន៍ VOA៖ មន្ត្រី​មន្ទីរ​បញ្ច​កោណ​ពិភាក្សា​ពី​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក

Your browser doesn’t support HTML5

លោក ​Joseph H. Felter ​ឧបការី​រង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​ ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍ ​បាន​បញ្ចប់​ទស្សនកិច្ច​​រយៈ​ពេល​២​ថ្ងៃ​របស់​លោក​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ​ដើម្បី​ជជែក​ជាមួយ​មន្ត្រី​កម្ពុជា ​ក្នុង​ការ​ស្វះ​ស្វែង​រក​វិធី​ស្ដារ​ទំនាក់​ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ។ មន្ត្រី​ជាន់​ខ្ពស់​មន្ទីរ​បញ្ចកោណ​រូប​នេះ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ផ្ដាច់មុខ​ដល់​ VOA អំពី​ទស្សនកិច្ច​របស់​លោក បញ្ហា​នយោបាយ​នៅ​កម្ពុជា ​ព្រមទាំង​យុទ្ធសាស្ត្រ​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕