បទសម្ភាសន៍ VOA៖ មន្ត្រីមន្ទីរបញ្ចកោណពិភាក្សាពីទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងភ្នំពេញនិងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក
Your browser doesn’t support HTML5
លោក Joseph H. Felter ឧបការីរងរដ្ឋមន្ត្រីការពារប្រទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចរបស់លោកនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ដើម្បីជជែកជាមួយមន្ត្រីកម្ពុជា ក្នុងការស្វះស្វែងរកវិធីស្ដារទំនាក់ទំនងយោធាឱ្យមានភាពប្រក្រតីឡើងវិញ។ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណរូបនេះក៏បានផ្ដល់បទសម្ភាសន៍ផ្តាច់មុខដល់VOA អំពីបញ្ហានយោបាយនៅកម្ពុជា ការធ្វើឲ្យប្រសើរទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ និងក៏ដូចជាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕