Hello VOA សុខភាព៖ ការ​ព្យាបាល​ជំងឺ​បង្ក​នានា​ឲ្យ​បាន​ឆាប់ ​ជួយ​ទប់ស្កាត់​ការ​វិវត្តន៍​ទៅ​រក​ជម្ងឺ​ខូច​តម្រង់​នោម​រ៉ាំរ៉ៃ

Your browser doesn’t support HTML5

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​ថ្លែង​ថា​ ដើម្បី​អាច​ព្យាបាល​ជម្ងឺ​ខូច​តម្រង់​នោម​រ៉ាំរ៉ៃ​ ឬខូច​ក្រលៀន​នេះ​ គេ​ត្រូវ​ព្យាបាល​ជម្ងឺ​ជា​មូលហេតុ​បង្ក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រលៀន ដូចជា​ជម្ងឺ​លើស​ឈាម ជម្ងឺ​ទឹកនោមផ្អែម ឬ​ជម្ងឺ​ផ្សេងទៀត ដើម្បី​កុំ​ឲ្យ​វា​វិវត្តន៍​ទៅ​ជា​ដូចជា​ជម្ងឺ​ក្រលៀន​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត​បាន​គូស​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយ​ចំនួន​ក៏អាចធ្វើ​ឲ្យ​អ្នក​ដែល​មាន​ជម្ងឺក្រលៀន​រួចទៅ​ ហើយ​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង។ ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​អ្នក​ជម្ងឺ​ក្រលៀន​ធ្ងន់ធ្ងរ ​គឺ​ការ​លាង​ឈាម​ ឬ​ការ​វះកាត់​ដូរ​ក្រលៀន៕ (អ្នកស្រី​ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០ ធ្នូ ២០១៨)