បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី បានទទួលយកតំណែងជាប្រធានស្តីទីជាផ្លូវការ
Your browser doesn’t support HTML5
លោក សម រង្ស៊ី ដែលជាសហស្ថាបនិកបក្សសង្គ្រោះជាតិ បានទទួលយកតំណែងជាប្រធានស្តីទីជាផ្លូវការ នៅក្នុងសន្និសីទពិភពលោករបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក សម រង្ស៊ី នៅទីក្រុងប៉ារីសនៃប្រទេសបារាំង អំពីជំហររបស់លោកចំពោះអ្នកគាំទ្រគណបក្ស និងលទ្ធផល ដែលសម្រេចបានបន្ទាប់ពីសន្និសីទនេះ៕