បទសម្ភាសន៍ VOA៖ ភរិយាលោករ៉ាត់ រត្នមុនី អំពាវនាវសុំការការពារក្រោយពីស្វាមីត្រូវអាជ្ញាធរថៃចាប់ខ្លួន
Your browser doesn’t support HTML5
លោក រ៉ាត់ រត្នមុនី ប្រធានសហជីពកម្ពុជាមួយរូបនិងជាអ្នកដែលបានចូលរួមផលិតខ្សែភាពយន្តឯកសារដែលបង្ហាញពីភាពក្រីក្រ និងទំនាស់ដីធ្លី ដែលឈានដល់ការប្រកបរបរពេស្សាចារនៅកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន តាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។ ភរិយារបស់លោកគឺអ្នកស្រី ឡុង គីមហៀង បានអំពាវនាវស្វែងរកការការពារដល់សុវត្ថិភាពផ្ទាល់ខ្លួន និងកុំឱ្យអាជ្ញាធរថៃបញ្ជូនស្វាមីមកកម្ពុជាវិញ។ អ្នកស្រីឡុង គីមហៀង បានផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេង នៃវីអូអេ៕