បទសម្ភាសន៍ VOA៖ អតីតអ្នកទោសខ្មែររួចផុតពីការបណ្តេញចេញដោយសារការងារសហគមន៍
Your browser doesn’t support HTML5
កាលពីថ្ងៃច័ន្ទ តុលាការក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ាបានសម្រេចលុបចោលបទបញ្ជាបញ្ជូនអតីតអ្នកទោសខ្មែរម្នាក់ទៅប្រទេសកម្ពុជាវិញ ក្រោយពីគាត់ទទួលបានការលើកលែងទោសពីលោកអភិបាលរដ្ឋ។ លោក សុក ផល បានបញ្ជាក់ប្រាប់លោក ម៉ែន គឹមសេង នៃ VOA Khmer ក្នុងបទសម្ភាសន៍ថា ដោយសារតែការងារជួយដល់សង្គមក្រោយពីលោកចេញពីពន្ធនាគារកាលពីឆ្នាំ២០១៥ ធ្វើឱ្យលោកទទួលបានសិទ្ធិបន្តស្នាក់នៅសហរដ្ឋអាមេរិក ហើយរួចផុតពីការបណ្តេញចេញទៅប្រទេសកម្ពុជាដែលលោកមិនដែលបានទៅម្តងសោះ៕