បទសម្ភាសន៍VOA៖សិល្បៈខ្មែរអមតៈ ប្រឹងពង្រីកទីផ្សារសម្រាប់សិល្បករបុរាណខ្មែរ ដោយបង្កើតស្នាដៃថ្មីៗ
Your browser doesn’t support HTML5
អង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) បានព្យាយាមជម្នះគោលគំនិតអភិរក្សនិយមជ្រុលខាងវិស័យសិល្បៈបុរាណក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតគំនិតនិងស្នាដៃថ្មីៗ ដើម្បីបង្កើតទីផ្សារថ្មីសម្រាប់សិល្បករខ្មែរក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។ ការបង្កើតគំនិតនិងស្នាដៃថ្មីៗនេះ ធ្វើឡើងដោយការច្របាច់បញ្ចូលគ្នារវាងឧបករណ៍តន្ត្រីបុរាណនិងសម័យ ក្នុងគោលបំណងផ្លាស់ប្ដូរទស្សនីយភាពថ្មីៗ សម្រាប់ទស្សនិកជនថ្មី។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក អាន ចនផន ស្ថាបនិកនៃអង្គការសិល្បៈខ្មែរអមតៈនេះ និងលោក ធុច សាវ៉ាង សិល្បករភ្លេងបុរាណខ្មែរម្នាក់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោយពេលដែលក្រុមសិល្បៈរបស់លោក បានបញ្ចប់ដំណើរទេសចរណ៍«សិល្បៈដើម្បីសន្តិភាព»រយៈពេល៣សប្តាហ៍ក្នុងសហរដ្ឋអាមេរិក។