បទសម្ភាសន៍ VOA៖ អ្នក​វិភាគ​យល់​ថា​ចរន្ត​នយោបាយ​វៀតណាម​បន្ត ខណៈ​អគ្គលេខាធិការ​បក្ស​ក្លាយ​ជា​ប្រធានាធិបតី

Your browser doesn’t support HTML5

នៅ​ថ្ងៃ​អង្គារ​នេះ​ រដ្ឋសភា​នៃ​ប្រទេស​វៀតណាម​ធ្វើ​សម័យ​ប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដោយ​រួម​ទាំង​ការ​បោះឆ្នោត​ប្រថាប់ត្រា​យល់ព្រម​លើ​បេក្ខភាព​លោក Nguyen Phu Trong [​ង្វៀង ហ៊្វូជុង​] លេខា​គណបក្ស​កុម្មុយនីស្ត ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​ផ្លូវការ​វៀតណាម​ផង​ដែរ។ លោក Nguyen Phu Trong [ង្វៀង ហ៊្វូជុង​] នឹង​ជំនួស​តំណែង​លោក Tran Dai Quang [​ជឹន ដៃ​គ័ង​] អតីត​ប្រធានាធិបតី​វៀតណាម ដែល​បាន​ទទួល​មរណភាព​ក្នុង​អំឡុង​ពេល​កាន់​តំណែង​កាលពី​ខែ​កញ្ញា។ ព្រឹត្តិការណ៍​នេះ​នឹង​នាំ​ឱ្យ​លោក Nguyen Phu Trong [​ង្វៀង ហ៊្វូ​ជុង​] ក្លាយ​ជា​អ្នក​ទី​មួយ​ចាប់​តាំង​ពី​ជំនាន់​លោក Ho Chi Minh [​ហូ ជី​មិញ​] អគ្គលេខាធិការ​ស្ថាបនិក​របស់​គណបក្ស​មក ដែល​អាច​កាន់​តំណែង​កំពូល​ទាំងពីរ​របស់​ប្រទេស​ក្នុង​ពេល​តែមួយ។ លោក អូន ឆេង​ប៉រ នៃ VOA បាន​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​នឹង​បណ្ឌិត Le Hong Hiep [​ឡេ ហុង​ហៀប​] អ្នក​ជំនាញ​ផ្នែក​នយោបាយ​ផ្ទៃក្នុង​និង​កិច្ចការ​បរទេស​វៀតណាម នៃ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍ ប្រទេស​សិង្ហបុរី ជុំវិញ​ស្ថានការណ៍​នយោបាយ​វៀតណាម​ក្នុង​ពេល​អន្តរកាល​នេះ។ សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​នេះ​ដូច​ត​ទៅ៕