ថង់ផ្លាស្ទិកក្នុងសមុទ្រសម្លាប់កូនអណ្តើក
Your browser doesn’t support HTML5
ថង់ផ្លាស្ទិកអណ្តែតក្នុងសមុទ្រ កំពុងបង្កគ្រោះថ្នាក់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ថង់ផ្លាស្ទិកទាំងនោះ បំពុលសមុទ្រ និងសម្លាប់សត្វដូចជា សត្វស្លាបនៅតាមសមុទ្រនិងមច្ឆាជាតិ។ ប៉ុន្តែការសិក្សាថ្មីមួយបង្ហាញថា កូនអណ្តើកតូចៗ ជាពិសេស កំពុងស្ថិតក្នុងហានិភ័យខ្ពស់ដែលបណ្តាលមកពីស៊ីថង់ផ្លាស្ទិក ពីព្រោះថា ការស៊ីថង់ផ្លាស្ទិកតែបន្តិចក៏អាចនាំឲ្យកូនអណ្តើកទាំងនោះងាប់ដែរ។ អ្នកស្រី Deborah Block នៃ VOA រាយការណ៍បន្ថែមអំពីរឿងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕